អារម្ភកថា 31 កក្កដា 2015 ព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ កម្មវិធី នយោបាយជាតិមួយគឺ " យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៣ "  ដែលក្នុងនោះការងារ" កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ "  គឺជាភារកិច្ច ដ៏មានសារៈសំខាន់ និងចាំបាច់បំផុតបន្ថែម លើភារកិច្ចស្នូល របស់ក្រសួងយុត្តិធម៌  ហើយក៏ស្ថិតនៅក្នុង ​វិស័យ​អាទិភាពមួយ ក្នុងចំណោមវិស័យ អាទិភាព​ផ្សេង​ៗ​ទៀត ដែលរាជរដ្ឋាភិបាល បានយកចិត្ត​ទុកដាក់ ក្នុងកិច្ចធានាដល់ការអភិវឌ្ឍជាតិ នៅក្នុងនីតិកាលទី ៥ នៃរាជរដ្ឋាភិបាលកម្ពុជា នាបច្ចុប្បន្ននេះ។ ដើម្បីសម្រេចឲ្យបានជោគជ័យ តាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំ របស់ឯកឧត្តម អង្គ វង្ស វឌ្ឍានា ជារដ្ឋមន្រ្តី បានយកចិត្តទុកដាក់អនុវត្ត បេសកកម្មរបស់ក្រសួង ដោយផ្អែកលើផែនការ ​យុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិឆ្នាំ ២០១៤-២០១៨ ​ដាក់​​​ចេញ​នូវផែនការ យុទ្ធសាស្ត្រក្រសួង និង​អនុវត្តការងារ ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំ ២០១៥ កន្លងមកនេះ។
បណ្តុំរូបភាព


ព័ត៌មាន និង​ ព្រឹត្តិការណ៍
វីដេអូ
ប្រតិទិន
0000028544