នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ ដើម្បីប្រជុំពិភាក្សាជាលើកដំបូងលើសេចក្តីព្រាងច្បាប់ចំនួនបី
នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ ដើម្បីប្រជុំពិភាក្សាជាលើកដំបូងលើសេចក្តីព្រាងច្បាប់ចំនួនបី រួមមានសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃសារការី សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃក្រឡាបញ្ជី និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃអាជ្ញាសាលា។ ក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញការរៀបចំ និងចង់ឃើញសេចក្តីព្រាងច្បាប់ទំាងបីចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ជារៀងរាល់សប្តាហ៍។ សេចក្តីព្រាងច្បាប់ទំាងបីនេះ មានគោលដៅគ្រប់គ្រង និងលើកតម្កើងវិជ្ជាជីវៈច្បាប់ និងតុលាការ, ពង្រឹងសុវត្ថិភាពគតិយុត្តជូនសាធារណជន ជាពិសេសវិនិយោគិន, បង្កើនប្រសិទ្ធភាព និងវិសាលភាពនៃសេវាច្បាប់ និងយុត្តិធម៌, រួមចំណែកក្នុងការបង្ការ និងកាត់បន្ថយជម្លោះ និងបណ្តឹងនៅតាមសាលាជម្រះក្តី ជាពិសេសចំពោះវិវាទដីធ្លី ព្រមទាំងលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យច្បាប់ និងយុត្តិធម៌។