ប្ដូរភាសា :

ព៌តមាន និង​ព្រឹត្តិការណ៍

ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំរបស់អង្គភាពពាក់ព័ន្ធវិស័យយុត្តិធម៌ព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តព្រៃវែង

នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំរបស់អង្គភាពពាក់ព័ន្ធវិស័យយុត្តិធម៌ព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តព្រៃវែង ក្រោមប្រធានបទសំខាន់ៗ ចំនួន០៤ គឺ
១. ការអនុវត្តដីកាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
២. ចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងអនីតិជន
៣. ចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងស្ត្រី
៤. អំពើល្មើសប្រឆាំងការសម្អាតប្រាក់
ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្រោមការសម្របសម្រួលដោយលោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្ត និងលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។

ពាក្យសុំលិខិតថ្កោលទោស