ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌ អនុវត្តការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នាទីស្តីការក្រសួង

      នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងយុត្តិធម៌បានអនុវត្តការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅទីស្តីការក្រសួង បន្ទាប់ពីការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការធានាភាពជាម្ចាស់ការក្នុងការទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីប្រភេទ Delta មានការឆ្លងរាលដាលក្នុងសហគមន៍បន្តទៅទៀត ។