ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារថ្មីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ

          នៅរសៀល ថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារថ្មីនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។ សំណង់អគារថ្មីនេះ មានទំហំ ៦០ម x ២៨ម កម្ពស់ ៣ ជាន់ ហើយត្រូវបានសាងសង់លើផ្ទៃដីចំនួន ១០០០០ ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ននេះ សំណង់អគារថ្មីនេះ បានសាងសង់សម្រេចប្រមាណ ៨០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខនេះ។