ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំសហការីចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលើសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារ។

         នារសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២:៣០ រសៀល លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជា សមាជិកក្រុមការងារត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងស្ថាប័ន នានា បានដឹកនាំក្រុម ការងារដែលមាន ឯកឧត្តម តាន់ ហ៊ាងដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងសហការី ចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អមដោយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យ ពិភាក្សាលើជំពូកទី១៧ ស្ដីពីវិធាន និងនីតិវិធីសារពើពន្ធ និងបញ្ញត្តិនានាដែលពាក់ព័ន្ធ នឹងផ្នែកទោសប្បញ្ញត្តិ នៅអគ្គនាយកដ្ឋានពន្ធដារ។ កិច្ចប្រជុំបានបញ្ចប់នាវេលាម៉ោង៦ល្ងាច ។