ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសារសម្រាប់ការប្រឡងបញ្ចប់ការបណ្តុះបណ្តាលរបស់សិស្សចៅក្រមជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

           នាព្រឹក ថ្ងៃពុធ ១៣ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងការបើកវិញ្ញាសារសម្រាប់ការប្រឡងបញ្ចប់ការបណ្តុះបណ្តាលរបស់សិស្សចៅក្រមជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។