ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យ ឯកឧត្តមប្រធានសាលាដំបូង និង ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម



        នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួងយុត្តិធម៌។
        នៅក្នុងជំនួបសំណេះសំណាលនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកទឹកចិត្តឱ្យចៅក្រម ព្រះរាជអាជ្ញា រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដែលធ្វើការក្នុងវិស័យយុត្តិធម៌ត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមច្បាប់ ដើម្បីឱ្យស្របតាមទិសដៅនៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលមានដូចជា ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងគុណភាពនៃការកាត់ក្តីជាដើម។