ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើវឌ្ឍនភាពស្ដីពីការកាត់តែងនីតិវិធីពាណិជ្ជកម្មក្នុងការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមថ្នាលប្រព័ន្ធវីដេអូ (Zoom)

           នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើវឌ្ឍនភាពស្ដីពីការកាត់តែងនីតិវិធីពាណិជ្ជកម្មក្នុងការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមថ្នាលប្រព័ន្ធវីដេអូ (Zoom) ដោយមានការរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារ។