ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដឹកនាំក្រុមការងារក្រសួងយុត្តិធម៌ ចូលរួមកម្មវិធីវិបស្សនាកំណែទម្រង់បី បូក មួយ នៅខេត្តកំពត។

           នាព្រឹក ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅខេត្តកំពត ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដឹកនាំក្រុមការងារក្រសួងយុត្តិធម៌ ចូលរួមកម្មវិធីវិបស្សនាកំណែទម្រង់បី បូក មួយ ដែលមានការចូលរួមពី អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឯកសារទស្សនាទានចក្ខុវិស័យនិងយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់បី បូក មួយ និងពិគ្រោះយោបល់និងចែករំលែកបទពិសោធន៍រវាងការដ្ឋានកែទម្រង់ទាំងបួន រដ្ឋបាលកណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងន័យគាំទ្រដល់យន្តការសម្របសម្រួលកម្មវិធីកែទម្រង់ បី បូក មួយ។