ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពជួញដូរមនុស្សនៅកម្ពុជា» ដែលត្រូវបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី

      ទីស្តីការគណៈរដ្ឋមន្ត្រី, នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទសារព័ត៌មានស្តីពី “ស្ថានភាពជួញដូរមនុស្សនៅកម្ពុជា” ដែលត្រូវបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នដែលជាសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស រួមមាន ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយនឹងអង្គដែលជាដៃគូសហប្រតិបត្តិការមួយចំនួន។ សន្និសីទសារព័ត៌មាននេះ បានផ្តោតជាសំខាន់លើកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដូចខាងក្រោម៖

      ១. ស្ថានភាពទូទៅនៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា

     ២. ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស

     ៣. យន្តការនានាដែលមានការពាក់ព័ន្ធ និងលទ្ធផលការងារដែលកម្ពុជាសម្រេចបានកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។