ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមជាគណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២

 

     មជ្ឈមណ្ឌល ម៉ានី រាជធានីភ្នំពេញ, នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមជាគណៈកម្មការដាក់ពិន្ទុក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ រៀបចំដោយក្រសួងអប់រំយុវជននិងកីឡា។

    កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ វគ្គផ្តាច់ព្រ័ត្រនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះត្រូវបានប្រារព្ធនៅមជ្ឍមមណ្ឌលម៉ានី អគារ Kampus និងមានចូលរួមពី ព្រះភិក្ខុវប្បញ្ញោ ឯកឧត្តម លោកជំទាវ គណៈកម្មការ គ្រូបង្វឹក លោកគ្រូអ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និង ភ្ញៀវកិត្តិយសផ្សេងទៀត។

    ការប្រកួតផ្តាច់ព្រ័ត្រនេះធ្វើឡើងរវាងក្រុមស្របមកពីសាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ និងក្រុមបដិសេធមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប។ ជាលទ្ធផល ក្រុមបដិសេធទទួលបានជ័យលាភីលេខ ១។