ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតី និងជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាក្រោមប្រធានបទស្តីពី«ការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា

      នៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគណៈអធិបតី តំណាងក្រសួងយុត្តិធម៌ និងជាវាគ្មិនក្នុងកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយដល់អាវុធមហាប្រល័យ» ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃនិយ័តករមូលបត្រកម្ពុជា និងក្រុមបុគ្គលរាយការណ៍ដែលស្ថិតក្រោមសមត្ថកិច្ចរបស់និយ័តករមូលបត្រកម្ពុជា ក្នុងគោលបំណង បន្តពង្រឹងបន្ថែម នូវសមត្ថភាព និងចំណេះដឹង ព្រមទាំងការអនុវត្តច្បាប់ស្តីពីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភរវកម្ម និងច្បាប់ស្តីពីការប្រឆាំងដល់ការរីកសាយភាយដល់អាវុធមហាប្រល័យ។ ក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ឯកឧត្តមអគ្គនាយក បានអញ្ជេីញធ្វេីបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារទាក់ទងនឹងច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ ដោយផ្តោតសំខាន់លើបុគ្គលរាយករណ៍ កាតព្វកិច្ចរាយការណ៍របស់បុគ្គលរាយការណ៍ ការដាក់ឈ្មោះ និងការស្នើសុំដកឈ្មោះក្នុងបញ្ជីនិងការបង្កកទ្រព្យសម្បត្តិ ការរឹបអូសទ្រព្យសម្បត្តិបង្កក និងទោសប្បញ្ញត្តិ។

    កម្មវិធីនេះក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា , ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចការអយ្យកា រនិងព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌, តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធក្នុងវិស័យមូលបត្រ និងបុគ្គលរាយការណ៍ដែលស្ថិតក្រោមការគ្រប់គ្រងនៃនិយ័តករមូលបត្រកម្ពុជា។