ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន

 

    នារសៀលថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន ដើម្បីពិភាក្សា និងពិគ្រោះយោបល់ លើរបៀបវារៈសំខាន់ៗចំនួន ២ ដូចខាងក្រោម÷

        ១-ការសិក្សាលើលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (SOM-MLAT) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

        ២-ការត្រៀមល្កខណៈ និងការរៀបចំសមាសភាពគណៈប្រតិភូក្រសួងយុត្តិធម៌ ទៅចូលរួមកិច្ចប្រជុំ (១) ឧត្តមមន្ត្រីច្បាប់ស្ដីពីបត្យាប័នអាស៊ានលើកទី២ (២) ឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ានស្តីពីសុខដុមរមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ានលើកទី១១ និង(៣) ឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ានលើកទី២១ (ASLOM) នៅទីក្រុងម៉ានីល ប្រទេសភីលីពីន ចាប់ពីថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។