ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃ(គ.យ.ក.ស) បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល

       នារសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទីមួយ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានដឹកនាំសហការីមួយចំនួន បើកយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់​ឯកឧត្តមអភិបាលខេត្តកណ្តាល ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលតុលាការ ស្នងការខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានពន្ធនាគារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។