ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការប្រចាំការក្រសួងច្បាប់របស់សឹង្ហបូរី

   សឹង្ហបូរី នារសៀលថ្ងៃព្រហស្បត្តិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការប្រចាំការក្រសួងច្បាប់របស់សឹង្ហបូរី ឯកឧត្តម Loh Khum Yean ដោយផ្តោតលើរបៀបវារៈចំនួន ៣ ៖ ១. ផ្លាស់ប្តូរទស្សនៈនិងយោបល់គ្នាអំពីកម្មវិធីកែទម្រង់ជាអទិភាពរបស់ក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងច្បាប់សឹង្ហបូរី ២. កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រួមទាំងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងសឹង្ហបូរី ៣. កិច្ចសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្មវិធីពង្រឹងសមត្ថភាពរបស់មន្រ្តីនៃក្រសួងយុត្តិធម៌កម្ពុជា។ កិច្ចជំនួបនេះ ក៏មានការចូលរួមផងដែរពីឯកឧត្តម សុខ ឃឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរី។