ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា ចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ចំនួនពីរ នៅរដ្ឋសភា

       

 នារសៀល ថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដោយទទួល បានការចាត់តាំងពីរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា បានចូលរួមប្រជុំ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង​សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង និងមានការចូលរួម ពី ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការទី២ លោកជំទាវ ទ្បោក ខេង ប្រធានគណៈកម្មការ ទី៨ រួមនឹង ឯកឧត្តម លោកជំទាវជា​តំណាង​គណៈកម្មការពាក់ព័ន្ធនានា នៅវិមានរដ្ឋសភា។