ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងកំលុងពេល២សប្តាហ៍កន្លងមក របស់ក្រុមការងារទីមួយ

      នារសៀលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បាន ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារក្នុងកំលុងពេល២សប្តាហ៍កន្លងមករបស់ក្រុមការងារទីមួយដែលបានចុះ បំពេញភារកិច្ចដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងគោលបំណងសរុបអំពីលទ្ធផលការងារផង និងលើកទិសដៅបន្តសម្រាប់សប្តាហ៍ក្រោយទៀតរបស់ក្រុមការងារទីមួយ នៃ គ.យ.ក.ស. ។