ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី «ការពង្រឹងយន្តការគ្រប់គ្រងនិងអភិវឌ្ឍវិជ្ជាជីវៈសារការី»

 

ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី «ការពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈសារការី» ជាមួយសារការីជាតំណាងនៃមន្ទីរសារការីទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំ នេះ រៀបចំទ្បើង ដើម្បីពិនិត្យ និងពិភាក្សាលើការអនុវត្តការងាររបស់សារការី នៅក្នុងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាពិភាក្សារកយន្តការការងារ សំដៅបង្កើនកិច្ចសហការរវាងក្រសួង យុត្តិធម៌ ជាមួយមន្ទីរសារការីទាំងអស់ដែលបាន និងកំពុងប្រកបវិជ្ជាជីវៈសារការី ក្នុងនាមជាមន្ត្រីសាធារណៈតែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។