ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីអំពី ការសហការគាំទ្រយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង

      នាព្រឹកថ្ងៃអង្គារ ១២កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ០២ ខែ មិថុនា ឆ្នាំ ២០២០ នៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពីការសហការ គាំទ្រយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ក្រោមអធិបតីភាព លោក មីន មករា ប្រធានសាលាដំបូង លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូង លោក ឧត្ដមសេនីយ៍ ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង លោក ឧត្ដមសេនីយ៍ ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ លោក ព្រះរាជ អាជ្ញា រង លោក ប្រធាន អនុប្រធាន លេខាធិការ ដ្ឋាន រដ្ឋបាល ប្រធាន-អនុប្រធាន ការិយាល័យនៃ លេខាធិការដ្ឋាន រដ្ឋបាល សាលាដំបូង លោក លោកស្រី ស្នងការរង លោក អធិការ នគរបាល ក្រុង ស្រុក ទាំង ០៧រូប លោកមេបញ្ជាការរង លោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ទាំង ០៧រូប នាយ ការិយាល័យពាក់ព័ន្ធ នៃ ស្នងការនគរបាល និង នាយការិយាល័យពាក់ព័ន្ធ នៃកងរាជអាវុធហត្ថ ខេត្ត កោះកុង។ កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងរលូន ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ជាលទ្ធផលអង្គប្រជុំទាំងមូលបានឯកភាពគ្នាព្រមទាំងប្តេជ្ញាចិត្ត ចូលរួម​​សហការក្នុងយុទ្ធនាការនេះ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលល្អខ្ពស់បំផុត។