ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ជាមួយមន្ត្រីនគរបាលយុត្តិធម៌

           នារសៀល ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅសាលាដំបូងនិង អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ជាមួយមន្ត្រីនគបាលយុត្តធម៌ដើម្បីផ្សព្វផ្សាយ និងពិភាក្សាការងារលើយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងដើម្បីជួយដល់រាជរដ្ឋាភិបាល   លើបញ្ហាចង្អៀតណែននៅពន្ធនាគារ និង បង្ហាញពីតម្លាភាពនៃសេវាយុត្តិធម៌ ដោះស្រាយបញ្ហាបញ្ជូនគ្រប់ដីកាកោះ ដីកាបង្គាប់អោយចូលខ្លួន ការបញ្ជូនលទ្ធផល របស់ដីកាចាត់អោយស៊ើបសួរជំនួស ដីកាបង្គាប់ឱ្យស្រាវជ្រាវសាវតារជាតិ និងដីកាផ្សេងទៀតដែលចេញដោយចៅក្រម ដោយបានឯកភាពឱ្យចៅក្រម សួរដោយផ្ទាល់ទៅជំនាញដែលទទួលការងារផ្ទាល់។