ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមប្រជុំការពារលើសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៅវិមានរដ្ឋសភា

         នាព្រឹកថ្ងៃសុក្រ ១៥កើក ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាល ទី ៦ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី បានអញ្ជើញចូលរួមប្រជុំការពារលើសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ នៅរដ្ឋសភា ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាពិនិត្យ និងអនុម័ត ទាំងស្រុង ដោយសម្លេងភាគច្រើន។