ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស ដឹកនាំប្រជុំពិភាក្សាលើផែនការ ចុះបំពេញការងារជំហានទី២។

         

        នាព្រឹក ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំប្រជុំពិភាក្សាលើផែនការសម្រាប់ចុះបំពេញបេសកកម្មទៅតាមសាលាដំបូងទាំង ៨ខេត្ត ជាលើកទី២ ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុប្រធានទាំងពីរ និងសមាជិក សមាជិកា នៃក្រុមការងារទី២ គ.យ.ក.ស ទាំងអស់៕