ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យអំពីស្ថានភាពជាក់ស្តែងរបស់អ្នកជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ។

     នារសៀល ថ្ងៃព្រហស្បត្តិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់អ្នកជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ។ ការចុះត្រួតពិនិត្យនេះ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ផងដែរ៕