ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិកា ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក. ស. បានដឹកនាំ កិច្ចប្រជុំ ដើម្បី ចុះបំពេញការងារ នៅតាមសាលាដំបូង ខេត្តជាលើកទី៣

      

     នាទីស្តីការក្រសួងយុត្តិធម៌ ព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវគ្នានឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិកា ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃ គណៈកម្មការ ដឹកនាំយុទ្ធនាការដោះស្រាយការ កកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.) បាន ដឹកនាំកិច្ចប្រជុំការងារប្រចាំខែរបស់ក្រុមការងារទី២ និង ប្រជុំត្រៀម ចុះបំពេញបេសកម្ម ត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្តទាំង៨ រួម មាន ស្ទឹងត្រែង ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ជុំទី៣ នាថ្ងៃខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែលពី ឯកឧត្ដម អនុប្រធាន និងសមាជិកនៃក្រមការងារ ទី២ គ.យ.ក.ស.។