ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បន្ត ដឹកនាំកិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិដើម្បីពិនិត្យលើគោលការណ៍ បន្ធូរបន្ថយ ទោស លើកលែងទោស និង ពិភាក្សា លើ សេចក្តី ព្រាង ព្រះរាជក្រឹត្យ ស្តីពី ការបន្ធូរបន្ថយទោស និង លើកលែងទោស ។

        

     នារសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និង វាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និង លើកលែងទោស បានអញ្ជើញបើកកិច្ចប្រជុំបន្ត ដើម្បីពិនិត្យលើគោលការណ៍ បន្ធូរបន្ថយ ទោស និងលើកលែងទោស ព្រមទាំងពិនិត្យ ពិភាក្សា លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី «ការបន្ធូរបន្ថយទោស និង លើកលែងទោស» ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន សមាជិកនៃគណៈកម្មកា​ថ្នាក់ជាតិ​ជាច្រើនរូប ។