ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ពិនិត្យលើសំណើ របស់សង្គមស៊ីវិល ស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។

      នាព្រឹកថ្ងៃ សុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល ពិនិត្យលើសំណើ របស់សង្គមស៊ីវិល ស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលទាំង១៤មាត្រា នៅទីស្តីការក្រសួងមហាផ្ទៃ។