ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំក្រុមការងាធ្វេីការរបូកសរុបនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំទី៦ និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំ បន្តបន្ទាប់ទៀត។

      នៅក្រសួងយុត្តិធម៌ រសៀលថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តបានដឹកនាំកិច្ចប្រជុំក្រុមការងារ​ធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផល​នៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំទី៦ និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំបន្តបន្ទាប់ទៀត។