ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៃពិធីកាន់បិណ្ឌ វេនទី៦ នៅវត្តសារាវ័ន្តតេជោ

       

      នៅវេលារសៀល ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម       កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ក្រោមឱវាទ ក្រសួងយុត្តិធម៌យ៉ាងច្រើនកុះករ  ចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៃពិធីកាន់បិណ្ឌវេនទី៦ នៅវត្តសារាវ័ន្តតេជោក្នុងរាជធានី ភ្នំពេញ។