ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំ ថ្នាក់ដឹកនាំគ្រប់ផ្នែក និងមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៃពិធីកាន់បិណ្ឌ វេនទី១២

        នៅរសៀល ថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ក្រោមឱវាទ យ៉ាងច្រើនកុះករ ចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៃពិធីកាន់បិណ្ឌវេនទី១២ នៅវត្តលង្កា ក្នុងរាជធានី ភ្នំពេញ។