ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើពិធីកាន់បិណ្ឌទី១៣ នៅពន្ធនាគារខេត្ត

             

        នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ បាននាំយកម្ហូមអាហារ និង គ្រឿងឧបភោគ បរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ពន្ធនាគារខេត្តតាកែវ ដើម្បីធ្វើពិធី កាន់បិណ្ឌទី១៣ នៅក្នុងពន្ធនាគារខេត្ត ដោយបាននិមន្តព្រះសង្ឃជាច្រើនអង្គជាអធិបតី។ ក្នុងពិធីនេះក៏មាន ការចូលរួមផងដែរពីសំណាក់មន្រ្តីពន្ធនាគារ ព្រមទាំងបានអនុញ្ញាតឱ្យអ្នកជាប់ឃុំទាំងអស់ធ្វើពីធីរាប់បាត្រ និងទទួលការ ប្រោះព្រំពីព្រះសង្ឃថែមទៀតផង។