ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើពិធីកាន់បិណ្ឌទី១៣ នៅពន្ធនាគារខេត្ត

        នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បាននាំយកថវិកា ម្ហូបអាហារ និង គ្រឿងឧបភោគ បរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ពន្ធនាគារខេត្តព្រះសីហនុ ដើម្បីធ្វើពិធី កាន់បិណ្ឌទី១៣ នៅក្នុងពន្ធនាគារខេត្ត ដោយបាននិមន្តព្រះសង្ឃជាច្រើនអង្គជាអធិបតី។ ក្នុងពិធីនេះក៏មាន ការចូលរួមផងដែរពីសំណាក់មន្រ្តីពន្ធនាគារ ព្រមទាំងបានអនុញ្ញាតឱ្យអ្នកជាប់ឃុំទាំងអស់ ចូលរួមក្នុងពីធីរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យ និងទទួលការ ប្រោះព្រំពីព្រះសង្ឃថែមទៀតផង។