ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ចូលរួមជាវាគ្មិនក្នុងសន្និសីទស្តីពី «គុណតម្លៃទំនើប និងគុណតម្លៃខ្មែរ» ដើម្បីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

       នៅថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ចូលរួមជាវាគ្មិនក្នុងសន្និសីទស្តីពី «គុណតម្លៃទំនើប និងគុណតម្លៃខ្មែរ» ដើម្បីអបអរសាទរទិវារំលឹកខួប២៧ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រៀបចំដោយក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។