ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទទួលបន្ទុកតំបន់៣ បើកកិច្ចប្រជុំមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលតុលាការ នៅសាលាដំបូងខេត្តព្រៃវែង

      នាព្រឹកថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅសាលាដំបូង និងអយ្យការអមសាលា ដំបូងខេត្តព្រៃវែង មានរៀបចំកិច្ចប្រជុំមន្រ្តីលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តព្រៃវែង ស្តីពីការពង្រឹងបន្ថែមកិច្ចការការងារ និងការទទួលខុស ត្រូវរបស់មន្រ្តីលេខាធិការដ្ឋានរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទទួលបន្ទុក៣តំបន់ ។