ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងព្រះរាជក្រឹត្យ

      នៅទីស្តីការក្រសួង នារសៀល ថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបន្ធូរបន្ថយ និងលើកលែងទោស។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកកជំទាវ ជាសមាជិក គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស និង អស់លោក លោកស្រី ជាមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។