ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ការ ប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

        នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ុក ម៉ាន់នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកា អាស៊ី-អឺរ៉ុប ស្តីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព (Asia-Europe Forum on Combatting Substandard and Falsified Medicines) តាមរយៈវីដេអូ Conference ។ វេទិកានេះមានការអញ្ជើញចូលរួមពីតំណាងនៃរដ្ឋបរទេសជាសមាជិក ASEM (ASEM Partners) តំណាងក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិផងដែរ។