ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការពិនិត្យលក្ខណៈសម្បត្តិក្រឡាបញ្ជីដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យលក្ខណសម្បត្តិក្រឡាបញ្ជីដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស ឆ្នាំ២០២០

      នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីពិនិត្យលក្ខណសម្បត្តិក្រឡាបញ្ជីដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស ពិភាក្សា និងសម្រេចលើការផ្តល់គ្រឿងឥស្សរិយយសជូនក្រឡាបញ្ជីក្នុងឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងមកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីពាក់ព័ន្ធ សរុបចំនួន ៥៣អង្គភាព។