ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលី ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT) អញ្ជើញដឹកនាំអង្គសិក្ខាសាលាផ្ទៀងផ្ទាត់បញ្ជាក់របកគំហើញ

នាព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលី ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT) ដោយបាន​​​ទទួលការឯកភាព​​ដ៏ខ្ពង់ខ្ពស់​ពី​​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអង្គសិក្ខាសាលាផ្ទៀងផ្ទាត់បញ្ជាក់របកគំហើញ និងអនុសាសន៍ កំណត់ផែនទីភាគីពាក់ព័ន្ធ ផ្នែកសមភាព និងបរិយាប័ន នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងមន្ត្រីពាក់ព័ទ្ឋ នៃកម្មវិធីអាស៊ាន-អូស្រ្តាលី ដើម្បីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ។ សិក្ខាសាលានេះ មានគោលបំណងសំដៅបង្ហាញ និងប្រមូលធាតុចូល និងមតិកែលម្អពីភាគីពាក់ព័ន្ធផ្សេងៗ ក្នុងប្រទេសលើសេចក្តីព្រាងចុងក្រោយនៃឯកសារ ដែលត្រូវបានផលិតក្នុងអំឡុងពេលធ្វើកំណត់ផែនទីដៃគូ។