ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចសន្ទនានយោបាយរវាងរដ្ឋាភិបាលកម្ពុជា-អាល្លឺម៉ង ឆ្នាំ២០២០ ស្តីពី «ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ»។

      នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នារសៀលថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ តំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចសន្ទនានយោបាយរវាងរដ្ឋាភិបាលកម្ពុជា-អាល្លឺម៉ង ២០២០ ស្តីពី «ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ» ដោយមានការចូលរួមពីតំណាង CDC ឯកអគ្គរដ្ឋទូតអាល្លឺមង់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍មួយចំនួន។