ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

-ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងលោកជំទាវ​ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ បានអញ្ជើញដង្ហែរអង្គកឋិនទាន​​វេរប្រគេន​ព្រះសង្ឃ​​ដែលគង់​ចាំព្រះវស្សា​អស់កាល​ត្រីមាស ក្នុងពុទ្ធសីមា នៅវត្ត​សុវណ្ណរតនារាម ហៅ វត្តក្រាំង ៕

    នៅថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០​ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកជំទាវ​ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ បានអញ្ជើញដង្ហែរអង្គកឋិន    ទាន​​វេរប្រគេន​ព្រះសង្ឃ​​ដែលគង់​ចាំព្រះវស្សា​អស់កាល​ត្រីមាស ក្នុងពុទ្ធសីមា នៅវត្ត​សុវណ្ណរតនារាម ហៅ វត្តក្រាំង ស្ថិតនៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។​