ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស. បានដឹកនាំក្រុមការងារ​ទី២ ទៅកាន់ខេត្តរតនគិរី​ដើម្បីពិនិត្យវឌ្ឍនៈភាពការងារនិង ចំណាត់ការសំណុំរឿងកកស្ទះជាពិសេសផ្សព្វផ្សាយអំពីលទ្ធផល​រយៈពេល ១៥០​ថ្ងៃ

 

        ខេត្តរតនគិរី : នាព្រឹកថ្ងៃពុធ ៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព . ស .២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធាន​ក្រុមការងារទី​២ នៃគណៈកម្មការ ដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាម សាលាដំបូង រាជធានី ខេត្ត (គ.យ.ក.ស) បានដឹកនាំ ក្រុមការងារ ទី ២ បើកកិច្ចប្រជុំដើម្បីពិនិត្យ​វឌ្ឍនៈភាពការងារ​និង ចំណាត់ការសំណុំរឿងកកស្ទះ ជាពិសេសផ្សព្វផ្សាយអំពីលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅសាលាដំបូង ខេត្តរតនគិរី ។

        ឯកឧត្តម រដ្ឋលេខាធិការបានកោតសរសើរពីលទ្ធផលការងារ​ដែល​ចៅក្រម និង ព្រះរាជអាជ្ញា សម្រេចបាន ​នាពេលកន្លងមកហើយ ឯកឧត្តម រដ្ឋលេខាធិការជម្រុញ​និង លើកទឹកចិត្តដល់​ចៅក្រម និងព្រះរាជអាជ្ញាត្រូវខិតខំ​បន្តទៀតក្នុងការដោះស្រាយ សំណុំ កកស្ទះ ដើម្បី លើកស្ទួយកិត្តិយវិស័យយុត្តិធម៌​ទាំងមូលដោយប្រកាន់ភ្ជាប់នូវអភិក្រម លឿន យុត្តិធម៌ ត្រឹមត្រូវ និង មិនពុករលួយ ។ កិច្ចប្រជុំនេះមានការ​អញ្ជើញ​ចូលរួម​ពីសំណាក់ឯកឧត្តមប្រធាន​ទទួលបន្ទុក​ តំបន់ត្បូងឃ្មុំក្រុមការងារ​ទី​២ ឯកឧត្តមប្រធាន​សាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និង មន្ត្រី លេខាធិការដ្ឋាន ទាំងអស់ នៃសាលាដំបូងខេត្ត​រតនគិរី និង អយ្យការអមសាលាដំបូងខេត្តរតនគិរី ។​