ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូ​ធ្វើ​សេចក្តី​រាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​តាម​រយៈ​យុទ្ធនាការ​ដោះស្រាយ​ការកក​ស្ទះ​សំណុំ​រឿងនៅតាម​សាលាដំបូងរាជធានី-ខេត្តក្នុងរយៈពេល​១៥០ថ្ងៃ និង​ពិគ្រោះ​យោបល់​លើ​

   

    នាថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥ : ០០ រសៀលនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ​ធ្វើ​សេចក្តី​រាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​តាមរយៈ​យុទ្ធនាការ​ដោះស្រាយ​​ការកកស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជធានី-ខេត្តក្នុង​រយៈពេល​១៥០ថ្ងៃ និង​ពិគ្រោះយោបល់​លើ​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្តីពី​ការបន្ធូរបន្ថយ​ទោស​ និង​ការលើកលែង​ទោស​ ក្នុង​កិច្ច​ប្រជុំ​ក្រោមអធិបតីភាព​​សម្តេច​ក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​ នៅសាលប្រជុំ "A" នាទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ​មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។