ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោក ស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន​អញ្ជើ​ញថ្លែង​បើក​កិច្ចពិភាក្សា​តុមូល​ ​ពិគ្រោះយោបល់​ ក្នុងការផ្តល់​សេវាមេធាវី​ដល់ជនក្រីក្រ ដែលពិការភាព និងកុមារ

       កំពង់ឆ្នាំង: នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២០ លោក ស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន​អញ្ជើ​ញថ្លែង​បើក​កិច្ចពិភាក្សា​តុមូល​ ​ពិគ្រោះយោបល់​ ក្នុងការផ្តល់​សេវាមេធាវី​ដល់ជនក្រីក្រ ដែលពិការភាព និង​កុមារ ឲ្យ​មានភាពកាន់តែប្រសើរ តាមរយៈបច្ចេកវិទ្យា​ទំនើប​ក្នុងវិស័យ​ប្រព័ន្ធ​យុត្តាធិការ​តុលាការ ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ដែលរៀបចំ​ដោយ​អង្គការ​ស្ពានយុត្តិធម៌​អន្តរជាតិ​ នៅសណ្ឋាគារសំរោងសែន​។ កិច្ចពិភាក្សា​នេះមានការ​ចូល   រួម​ពីសំណាក់​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង តំណាងអយ្យ​ការ​អម​​សាលា​ដំបូងខេត្ត​កំពង់ឆ្នាំង​​ មន្រ្តីនគរបាល​យុត្តិធម៌ និងមន្រ្តីពន្ធនាគារ​ ។​