ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំក្រុមបច្ចេកទេសដើម្បីរៀបចំវគ្គសិក្ខាសាលាស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

             

         នាថ្ងៃទី ព្រហស្បតិ៍ ៦ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាប្រជុំទីស្តីការក្រសួងយុត្តិធម៌ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំកិច្ចប្រជុំក្រុមបច្ចេកទេសដើម្បីរៀបចំវគ្គសិក្ខាសាលាស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ ១-ការកំណត់គោលបំណងនៃសិក្ខាសាលា, ២-ការកំណត់សមាសភាពដែរចូលរួម និងទី៣-ការបែងចែកតួនាទីភារកិច្ចសម្រាប់ក្រុមការងារ។