ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌​​អញ្ជើញដឹកនាំ ចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សាធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង

       នារសៀល ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអញ្ជើញដឹកនាំ​ចៅក្រម​កម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន៥៥នាក់ ចូលធ្វើសច្ចាប្រណិធាននៅ ព្រះបរមរាជវាំងនាមហាប្រាសាទទេវាវិនិច្ឆ័យ​មុននឹង ចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា ចេញទៅបំពេញ​ការងារ​នៅតាមសាលាដំបូង      និងអយ្យការ អមសាលាដំបូងរាជធានី-ខេត្ត ទូទាំង ប្រទេស ។