ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាង ដ៏ខ្ពង់ខ្ពស់    ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អញ្ជើញចូលរួមសិក្ខាសាលា ដើម្បីពិនិត្យ និងពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «របាយការណ៌ សូចនាករ អភិបាលកិច្ចទេសន្តរប្រវេសន៌(MGI) និងកតិកា...

         នាព្រឹកថ្ងៃ អង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាង ដ៏ខ្ពង់ខ្ពស់    ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងសហការីបានចូលរួមសិក្ខាសាលា ដើម្បីពិនិត្យ និងពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «របាយការណ៌ សូចនាករ អភិបាលកិច្ចទេសន្តរប្រវេសន៌(MGI) និងកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៌ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)» រៀបចំឡើងដោយគណៈកម្មាធិការជាតិប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្ស នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ។