ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមន្ត្រីនៃនាយកដ្ឋានសន្ធានកម្មនិងយុត្តិធម៌មូលដ្ឋាន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលចុះសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយប្រជាពលរដ្ឋ និងមន្ត្រីនៃការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទ..

           នារសៀលថ្ងៃ ចន្ទ ១៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមន្ត្រីនៃនាយកដ្ឋានសន្ធានកម្មនិងយុត្តិធម៌មូលដ្ឋាន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលចុះសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយប្រជាពលរដ្ឋ និងមន្ត្រីនៃការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន។ លទ្ធផលដែលទទួលបានពីការចុះសិក្សាស្រាវជ្រាវ និងសម្ភាសន៍ផ្ទាល់នេះ ក្រុមការងារនឹងយកទៅបញ្ចូលក្នុងឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលឯកសារទស្សនទាននេះនឹងក្លាយជាត្រីវិស័យក្នុងការរៀបចំក្របខណ្ឌច្បាប់សម្រាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ គូសបញ្ជាក់ផងដែរ ក្រុមការងារបានចុះសិក្សាស្រាវជ្រាវទៅលើអតីតមណ្ឌលសេវាកម្មយុត្តិធម៌ចំនួន ២៣ ក្រុង ស្រុក ខណ្ឌ ដែលស្ថិតនៅរាជធានី ខេត្ត ចំនួន ៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងរាជធានីភ្នំពេញ។