ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ នៅសាលប្រជុំអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៅក្នុងអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករ

       

      ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១  ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយក  បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដែលមានសមាសភាពចូលរួមពីលោក លោកស្រីជាអគ្គនាយករង៣រូប  ប្រធាននាយកដ្ឋាន៤រូប និងអនុប្រធាននាយកដ្ឋាន សរុបចំនួន១៩រូប មានររបៀបវារ: ដូចខាងក្រោមៈ 

១-ផែនការបណ្តុះបណ្តាលដល់មន្រ្តីរដ្ឋបាលតុលាការ ដែលត្រូវចូលរួមការបណ្តុះបណ្តាលជំនាញរដ្ឋបាលតុលាការ កិច្ចការហិរញ្ញវត្ថុ និងការងារពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលតុលាការ  ដែលត្រូវរៀបចំដោយរាជបណ្ឌិតសភា វិជ្ជាជីវ:តុលាការ និង

២-ផែនការចក្ខុវិស័យរដ្ឋបាលតុលាការ ឆ្នាំ២០២១-២០២២  របស់អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។