ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ អញ្ជើញជួបប្រជុំពិភាក្សាការងារបណ្តុះបណ្តាលជាមួយ ឯកឧត្តម ឈន ព្រលឹង ប្រធានរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ

    រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក បានដឹកនាំប្រតិភូអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានជួបប្រជុំពិភាក្សា ជាមួយ ឯកឧត្តម ឈន ព្រលឹង ប្រធាននិងថ្នាក់ដឹកនាំ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ អំពីតម្រូវការបណ្តុះបណ្តាល និងត្រៀមលក្ខណៈសម្បត្តិទុកជាមុន សម្រាប់កម្មវិធីវគ្គសុក្រិតការមន្រ្តីរដ្ឋបាលតុលាការ និងវគ្គសុក្រិតការមន្រ្តីជាន់ខ្ពស់វិស័យច្បាប់ និងយុត្តិធម៌ ដែលរៀបចំដោយរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ ។