ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ធ្វើបទឧទ្ទេសនាមតាម TV Conference ជូនមន្រ្តីក្របខ័ណ្ឌការទូតថ្មីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អំពីស្ថានភាពសិទ្ធិមនុស្ស នយោបាយ យុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា។

            នារសៀលថ្ងៃ សុក្រ ១៥ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើបទឧទ្ទេសនាមតាម TV Conference ជូនមន្រ្តីក្របខ័ណ្ឌការទូតថ្មីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អំពីស្ថានភាពសិទ្ធិមនុស្ស នយោបាយ យុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការតស៊ូមតិលើសមរភូមិនយោបាយសតិអារម្មណ៍សាធារណមតិ ទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។